Many problems

sleep-positions
http://www.cen.com.kh/images/horoscope/all_images/sleep-positions.jpgដេក​ផ្ងារ​កន្លែ​កដៃ​-​ជើង​
​ ​ជា​ប្រភេទ​មនុស្ស​ស្រលាញ់​សេរីភាព ស្រលាញ់​ភាពងាយស្រួល​ស្រលាញ់​ភាព​ស្អាត​និង​ភាព សិច​ស៊ី ។ ចំណែក​ការចាយវាយ​ច្រើន​ដៃ​ធំ និង​ខ្ជះខ្ជាយ ប៉ុន្តែ​ការ​រក​ប្រាក់​កាស​វិញ​ក៏​ពូកែ​ដែរ ។​
​ ​សម្រាប់​ចំណុចខ្សោយ​របស់​មនុស្ស​ក្រុម​នេះ គឺ​ចូល​ចិត្ត​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នក​ដទៃ​និង​ចូលចិត្ត ដើរ​កម្សាន្ត​សប្បាយ ។​
​ ​ដេក​ផ្ងារ​ដាក់​ជើង​ខ្វែងគ្នា​របៀប​គង​អន្ទាក់ខ្លា​
​ ​ក្រុមមនុស្ស​ដែល​ចូលចិត្ត​ដេក​បែបនេះ​ច្រើន​ជា​មនុស្ស​មិនសូវ​ ទទួលខុសត្រូវ​ចិត្ត​មាន​ការប្រែប្រួល ផ្លាស់ប្តូរ​ងាយ ពិសេស​ចូលចិត្ត​ងប់ងុល​ជឿជាក់​តែ​រឿង​របស់​ខ្លួនឯង ។ សម្រាប់​សេចក្តីស្នេហា​វិញ ច្រើន​ចិត្ត ស្មោះត្រង់ ពោល​គឺ​បើ​ស្រលាញ់​នរណាម្នាក់​ហើយ គឺ​ស្រលាញ់​អស់​មួយ​ជីវិត ។ ចំពោះ​ការងារ​មាន​ភាព អត់ធ្មត់ និង​គិត​អ្វីៗ​បាន​គ្រប់​ជ្រុងជ្រោយ ។​
​ ​ដេក​ផ្ងារ​ក្បាល​កើយ​ដៃ​
​ ​អ្នក​ដែល​ចូលចិត្ត​ដេក​របៀបនេះ ច្រើន​ជា​មនុស្ស​ធ្លា​ត​រហ័សរហួន​ចូលចិត្ត​ស្វែងយល់​ស្រាវជ្រាវ របស់​ថ្មី​មិនចេះ​អស់​មិនចេះហើយ ។ សម្រាប់​សេចក្តីស្នេហា​មាន​ការយកចិត្តទុកដាក់​ទៅលើ​ក្រុម​គ្រួសារ​ច្រើន ប៉ុន្តែ​ក៏​មិនមែន​ជា​មនុស្ស​ងាយស្រួល​ស្រលាញ់​ងាយ​ទុកចិត្ត​ដែរ ។​
​ ​ដេក​ផ្កាប់​
​ ​ប្រសិនបើ​ដេក​កាយវិការ​បែប​នេះ​ជាប់​ជា​ប្រចាំ​ផង​ច្រើន​បញ្ជាក់ថា ជា​មនុស្ស​ចិត្តចង្អៀត​គិតតែ​ពី ផលប្រយោជន៍​ខ្លួនឯង​ជាធំ និង​ត្រូវការ​ឱ្យ​អ្នកដទៃ ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ឯង​ចង់​បាន​ជានិច្ច ។​

​​​ ​ដេក​ផ្អៀង​
​ ​អ្នក​ដែល​ចូលចិត្ត​ដេក​កាយវិការ​បែបនេះ ជា​មនុស្ស​ដែល​មាន​ការជឿជាក់​ខ្លួនឯង​ខ្ពស់ ។ ទោះ​បី​ធ្វើ អ្វីៗ​ច្រើន​សម្រេច​ដូច​ខ្លួន​ប៉ង​ទុក ។ ចំណែក​ការ​ដេក​ផ្អៀង​មក​ស្តាំ សណ្តូក​ដៃស្តាំ​ទៅលើ​ក្បាល​បញ្ជាក់ថា ជា មនុស្ស​មាន​អំណាច មាន​វាសនា និង​ជា​ក្បួន​វិធី​ដេក​ល្អ​បំផុត ។​
​ ​ដេក​ផ្អៀង​អង្កុញជើង​ឡើង​ម្ខាង​
​ ​ដេក​បែប​នេះ​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ព្រោះ​បើ​តាម​ក្បួនតម្រា​បញ្ជាក់ថា ជា​មនុស្ស​ប្រយ័ត្នប្រយែង​ជ្រុល មាន​ការសង្ស័យ​មិនចេះចប់​មិនចេះហើយ និង​គ្មាន​ហេតុផល​ពិតប្រាកដ ។ ជាមួយគ្នានេះដែរ​ជា​មនុស្ស​រអ៊ូរទាំ មិនដឹង​ពេលវេលា​ជា​មនុស្ស​ខ្វះ​ការជឿជាក់​លើ​ខ្លួនឯង អាចជា​មនុស្ស​ពាល និង​អាច​កើតរោគ​សរសៃប្រសាទ បាន​យ៉ាង​ងាយ ។​
​ ​ដេក​អង្កុញ​ខ្លួន​
​ ​ច្រើន​ជា​មនុស្ស​ចូលចិត្ត​ច្រណែនឈ្នានីស​ដោយ​ខ្លាច​អ្នកដទៃ​ល្អ​ជាង​ខ្លួន ។ ក្រៅពីនេះ​នៅ​ជា​មនុស្ស អាត្មានិយម និង​កើត​មាន​គំនុំគុំកួន​យ៉ាងខ្លាំង​ផង​។​
​ ​ដេក​សង្កត់​ដៃ​ខ្លួនឯង​
​ ​ក្រុមមនុស្ស​ដែល​ចូលចិត្ត​ដេក​របៀបនេះ​ច្រើន​ជា​មនុស្ស​ទន់ភ្លន់ ចិត្ត​ស្មោះ ត្រង់​នឹង​សេចក្តីស្នេហា ប៉ុន្តែ​ជា​មនុស្ស​ខ្វះ​ការជឿជាក់​ខ្លួនឯង និង​ខ្វះ​ភាពកក់ក្តៅ​ក្នុង​ជីវិត ។​
​ ​ដេក​ក្រាប​
​ ​ជា​មនុស្ស​អផ្សុក​យ៉ាងខ្លាំង ឆាប់​សោកសៅ ជា​មនុស្ស​ឆាប់​ភ័យខ្លាច និង​មាន​ការរារែក​ចិត្ត​ជា​ញឹក ញាប់ ។ ការរស់នៅ​ខ្វះ​ភាពកក់ក្តៅ និង​នាំឱ្យ​ជីវិត​ខក​បំណង​ញឹកញាប់ ។​
​ ​ដេក​ដណ្តប់​ជិត​
​ ​ជឿ​ឬ​ទេ​ថា បើ​មើល​ពី​ក្រៅ​ទៅ​គេ​អាច​ជា​ទីពឹងពាក់​និង​ជឿជាក់​បាន ប៉ុន្តែ​ក្នុង​ជម្រៅ​ចិត្ត​ពិតប្រាកដ ជា​មនុស្ស​ពូកែ​ខ្មាសអៀន ចិត្ត​ទន់ជ្រាយ ចូលចិត្ត​មានរឿង​អាថ៌កំបាំង និង​ពូកែ​លាក់​អាថ៌កំបាំង ។ ក្រៅពីនេះ​គេ នៅ​មនុស្ស​ចូល​ចិត្ត​យក​រឿងរ៉ាវ​ទុក​ក្នុង​ចិត្ត​ហើយ​ប្រើ​អារម្មណ៍​គិត​ នាំទុក្ខ​កង្វល់​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ជាប់​ជានិច្ច ។​
​ ​ដេក​យកដៃ​ចាប់​ប្រដាប់ភេទ​ខ្លួនឯង​
​ ​ជា​មនុស្ស​ចម្លែក ។ និស្ស័យ​របស់​មនុស្ស​ក្រុម​នេះ​ចូលចិត្ត​ងប់ងុល​នៅក្នុង​តាម​អារម្មណ៍​មាន សេចក្តីត្រូវការ​ផ្លូវភេទ​ខ្ពស់ ចិត្ត​ឆេវឆាវ​ឆាប់​ខឹង​ឆាប់​បាត់ ។ សម្រាប់​សេចក្តីស្នេហា​គឺជា​មនុស្ស​ឆាប់​ឈ្លក់ វង្វេង​ហើយក៏​មិន​ងាយ​បាត់​ដែរ ។ ទោះបី​យ៉ាងណា​ក្រុមមនុស្ស​ជំពូក​នេះ​ឆ្លៀវឆ្លាត និង​មាន​សតិបញ្ញា​វាងវៃ ។​
​ ​ដេក​មមើ​
​ ​ស្ថិតក្នុង​ក្រុម​មនុស្ស​គិត​ច្រើន ហើយ​បើ​មាន​អ្វី​កើតឡើង តែង​ប្រើ​អារម្មណ៍​គិត​មិន​ងាយ​រសាយ​បាត់ ទៅវិញ ។​
​ ​មនុស្ស​ស្ថិតក្នុង​ក្រុម​នេះ​ខ្វះ​ការជឿជាក់​ខ្លួនឯង​និង​ចូលចិត្ត​ធ្វើតាម​ការស្នើសុំ​អ្នកដទៃ​ជា​និច្ច ។​
​ ​ដេក​សង្កៀត​ធ្មេញ​
​ ​តាម​ចាស់​បុរាណ​ថា ជា​មនុស្ស​អភ័ព្វ​និង​ចង្រៃ ។​
​ ​ដេក​ហាមាត់​
​ ​តាម​ចាស់​បុរាណ​ថា ជា​មនុស្ស​មាន​រោគ​ជំងឺ​បៀតបៀន និង​សុខភាព​ពុំ​សូវ​រឹងមាំ​ប៉ុន្មាន​ទេ ។​
​ ​ដេក​បើកភ្នែក​ទន្សាយ​
​ ​ចាស់​បុរាណ​ថា ជា​មនុស្ស​ប្រយ័ត្នប្រយែង​និង​ធ្វើ​កិច្ចការ​អ្វីៗ​បាន​យ៉ាង​ល្អិតល្អន់ ។ ទោះបីយ៉ាងណា មនុស្ស​ស្ថិតក្នុង​ក្រុម​នេះ​ក៏​អាច​ត្រូវ​គេ​បង្កាច់បង្ខូច និង​ងាយ​ជួប​រឿងរ៉ាវ​អាក្រក់ៗ​កើតឡើង​ដែរ ហេតុ​ដូច្នេះ​ត្រូវ ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ជាប់​ជានិច្ច ។​

Leave a comment

Tag Cloud